ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តកោះកុងត្រូវបានថែទាំប្រចាំ


ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យទី៤ នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចុះពិនិត្យការងារកែលម្អ និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តកោះកុង រួមមាន ៖
១. ប្រព័ន្ធទំនប់ការពារទឹកប្រៃ ខ្លុង
២. ប្រព័ន្ធទំនប់ការពារទឹកប្រៃ តានី ១
៣. ប្រព័ន្ធទំនប់ការពារទឹកប្រៃ តានី ២
៤. ប្រព័ន្ធទំនប់ការពារទឹកប្រៃ កណ្តោល
៥. ប្រព័ន្ធទំនប់ការពារទឹកប្រៃ ជីមាល
៦. ប្រព័ន្ធទំនប់ការពារទឹកប្រៃ ថ្មស
៧. ប្រព័ន្ធទំនប់ការពារទឹកប្រៃ ទួលគគីរ ។