ក្រសួងបរិស្ថានកម្ពុជា-ថៃបានចុះអនុស្សរណ:ស្តីពីកិច្ចសហប្រតិបតិ្តការក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិរក្សជីវចម្រុះឆ្លងដែន


ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨
នៅខេត្តឈៀងម៉ៃ ប្រទេសថៃ នាយកដ្ឋានអភិរក្សឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ (DNP) នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រថៃ និង អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្ដីពី «កិច្ចសហប្រតិបតិ្តការក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិរក្សជីវចម្រុះឆ្លងដែន»ក្រោមអធិបតីភាព ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួង បរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និង ឯ.ឧ ស៊ូរ៉ាសាក់ កាចាន់ណារ៉ាត់ (H.E General Surasak Karjanarat) រដ្ឋមន្ត្រីនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រថៃ។

អនុស្សរណៈនេះនឹងនាំទៅរកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងអភិរក្សជីវៈចម្រុះឆ្លងដែននាពេលបច្ចុប្បន្ននិងទៅអនាគត៕