នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំប្រចាំ ទំនប់ការពារទឹកប្រៃ ចំនួន ០៦ កន្លែង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរួមមាន ៖ ទំនប់កាពារទឹកប្រៃ ប៉ូឌែរទី ១, ប៉ូឌែរទី ២, ប៉ូឌែរទី ៣, ប៉ូឌែរទី ៤, គគី និងកំពង់ពត ។
ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារបច្ចេកទេចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ ទំនប់ការពារទឹកប្រៃ ចំនួន ០៦ កន្លែង ក្នុងខេត្តព្រះសីហនុ
