ពិធីដាក់ដំណើរការជាផ្លូវការកម្មវិធីសៀវភៅសម្រាប់អាស៊ី-កម្ពុជា


រាជធានីភ្នំពេញ៖ កម្មវិធីសៀវភៅសម្រាប់អាស៊ី-កម្ពុជា ជា​គម្រោង​កិច្ច​សហការ​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និងអង្គការមូលនិធិអាស៊ី​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ ក្រោមអធិបតីភាព​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ នាថ្ងៃអង្គារ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សៀវភៅ​ដែល​ត្រូវ​ផ្តល់​ជូន​ មាន​ចំនួន​សរុប​ ១៥០០០ក្បាល ដែល​ជា​សៀវភៅ​ថ្មីៗ​ សម្រាប់​ជំនួយ​ដល់​ការ​អប់រំ​ និង​ស្រាវជ្រាវ​សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​​កម្រិត​ថ្នាក់ឧត្តមសិក្សា ទាក់ទងនឹងវិទ្យាសាស្រ្ត វិស្វកម្ម គណិតវិទ្យា បរិស្ថាន សុខភាព និងវប្បធម៌ ជាដើម។