រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិដយអ៊ីនថានុន ប្រទេសថៃ


ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ នាខេត្តឈៀងម៉ៃ ប្រទេសថ្ងៃ ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិដយថានុន ដែលស្ថិតនៅក្នុងខេត្តឈាងម៉ៃ ប្រទេសថៃ ដើម្បីផ្លាស់ប្ដូរបទពិសោធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រថៃ និង តំបន់ការពារធម្មជាតិនៃព្រះរាជាណាច្រកម្ពុជា ដែលក្នុងនោះគណៈប្រតិភូបានទស្សនារួមមាន
១- តំបន់ការពារទីជម្រាលដែលខ្ពស់ជាងគេក្នុងប្រទេសថៃ
២- ទស្សនាសហគមន៍តំបន់ការពារធម្មជាតិ និងពិភាក្សាអំពីការសម្របសម្រួល និងគ្រប់គ្រងភ្ញៀវទេសចរណ៍ដោយសហគមន៍
៣- ទស្សនាគម្រោងការពារ និងអភិរក្សប្រភេទអ័រគីដេព្រៃដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជ
៤- ទស្សនាតំបន់ទឹកធ្លាក់ដែលធំជាងគេក្នុងឧទ្យានជាតិ និង
៥- ពិភាក្សាផ្លាស់ប្ដូរបទពិសោធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិជាមួយ មន្ត្រីនៃ នាយកដ្ឋានការពាឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ (DNP) នាយកឧទ្យានជាតិ ព្រមទាំងចូលរួមដាំដើមឈើអនុស្សាវរីយ៍ផងដែរ៕