ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ជួបសំណេះសំណាល និងពិភាក្សារការងារជាមួយ អគ្គនាយក្រុមជួសជុលប្រាសាទអង្គរ នៃរដ្ឋាភិបាលជប៉ុន


រសៀលថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានជួបសំណេះសំណាល និងពិភាក្សារការងារជាមួយលោក Takeshi Nakagawa អគ្គនាយក្រុមជួសជុលប្រាសាទអង្គរ នៃរដ្ឋាភិបាលជប៉ុន។

ការជួបឹំនេះសំណាលនេះ​ ដើម្បីស្វែងរកជំនួយក្នុងការសិក្សាពីការរៀបចំទីក្រុងឆ្លាត ភ្លើងសញ្ញាចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាព ពិសេសបញ្ហាការ ការពារអគ្គីភ័យ និងហានិភ័យផ្សេងៗ​ ក្នុងតំបន់ផាប់ស្ទ្រីត ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់នៅពេលរាត្រី៕