នៅល្ងាចថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំ ច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា គ.ស ២០១៨ ឯកឧត្ដម ឡេង ប៊ុងតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ លោកចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ មន្រ្តីសង្កាត់.ភូមិនិងក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខ័ណ្ឌនិងបំពាក់កម្រងផ្កាដល់សពលោកស្រី មៀច យូគា ដែលភរិយារបស់លោកពេជ្រ សារឿន អតីតចៅសង្កាត់ជ្រោយចង្វារ ដែលមរណភាពកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយរោគាពាធ៕
ឯកឧត្ដម ឡេង ប៊ុងតេង និងក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខ័ណ្ឌនិងបំពាក់កម្រងផ្កាដល់សពលោកស្រី មៀច យូគា
