ខេត្តកំពង់ចាម៖ កុដិថ្មមួយខ្នង និងសមិទ្ធផលនានាត្រូវបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការក្នុងវត្តចាស់ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដែលនេះជាផ្នែកមួយនៃការជួយជំរុញវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅកម្ពុជា អោយរីកចម្រើន និងគង់វង្ស៕
ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងឱកាសនោះក៏មានការចែកអំណោយដល់យាយជី តាជីដែលស្នាក់អាស្រ័យនៅក្នុងវត្តផងដែរ៕