ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋមសាលា និងសមិទ្ធផលនានានៅវត្តបុទុមគង្គាហៅវត្តព្រែកដាច់ ស្ថិតនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនេះ ឯកឧត្តមបានអំពាវនាវអោយប្រជាជនអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
ឯកឧត្តមបានប្រគេនបច្ច័យកសាងវត្តចំនួន ៤០លានរៀល និងជូនយាយជីតាជីចូលរួមចំនួន ១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល។
ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋមសាលា និងសមិទ្ធផលនានានៅវត្តបុទុមគង្គាហៅវត្តព្រែកដាច់
