រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ពន្សាំង សហការណ៍ជាមួយក្រសួងអប់រំយុវជន និងកីឡា បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន ចំនួន៥៩ខ្នង


នៅព្រឹកថ្ងៃច័ន្ទ ១៣កេីត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៨ៈ០០នាទី រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ពន្សាំង សហការណ៍ជាមួយក្រសួងអប់រំយុវជន និងកីឡា បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន ចំនួន៥៩ខ្នង (ទីតាំងវិទ្យាល័យបឹងប្រីយ៍ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។