ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ភិរុណ​​ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋមសាលា​ និង​សមិទ្ធផល​នានា​នៅ​វត្ត​បុទុម​គង្គា​ហៅ​វត្ត​ព្រែក​ដាច់​


ព្រឹក​ថ្ងៃ​អាទិត្យ​ ១២កើត​ ខែ​បឋមាសាឍ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាល​ខេត្តកណ្តាល​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋមសាលា​ និង​សមិទ្ធផល​នានា​នៅ​វត្ត​បុទុម​គង្គា​ហៅ​វត្ត​ព្រែក​ដាច់​ ស្ថិត​នៅ​ភូមិ​ព្រែក​ដាច់​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​។ ក្នុងឱកាសនេះ​ ឯកឧត្តម​បានអំពាវនាវអោយប្រជាជនអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦​ នាថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ អោយបានគ្រប់ៗគ្នា។
ឯកឧត្តម​បានប្រគេនបច្ច័យ​កសាងវត្តចំនួន ៤០​លានរៀល និងជូនយាយជីតាជី​ចូលរួមចំនួន​ ១០០នាក់​ ក្នុងម្នាក់ៗក្រណាត់ស​ ១ដុំ​ ថវិកា​ ១​ម៉ឺនរៀល។