ព្រឹកថ្ងៃអង្គារ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម កើត សុធា ប្រធានបក្សខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត រួមទាំងក្រុមការងារបានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
សុខុមាលភាពប្រជាពលរដ្ឋ ជាសុខទុក្ខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា!