សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ស ថេង


រសៀល ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារ សពឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលមរណភាព នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣៩នាទីព្រឹក ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម ស ថេង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ….៕

Samdech Vibol Sena Pheakdei Say Chhum, President of the Cambodia Senate, Pays His Last Respect to Late H.E Sar Theng, Under Secretary of State for Ministry of Economy and Finance, Who Passed Away on 29 July 2018 in the Ege of 66 Years Old.

31 July 2018