នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះក្នុងដំណើរចាកចេញពីខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តព្រះវិហារនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះសួរសុខទុក្ខងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវស្ថិត ភូមិតាតុង ឃុំរស្មី ស្រុក រវៀង ខេត្តព្រះវិហារ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ ព្រមទាំងបានអញ្ជើញ ពិសានំបញ្ចុក រួមទាំងពិសារនំហីុង ផ្លែទៀប យ៉ាងឆ្ងាញ់ពិសានៅទីនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិសានំបញ្ចុក នៅស្រុករវៀងខេត្តព្រះវិហារ
