ឯកឧត្តម​ ជា​ សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨


ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ýក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨​ មកពីស្រុកក្រូចឆ្មារ​ ស្រុកមេមត់​ ស្រុកត្បូងឃ្មុំ​ និងក្រុងសួង​ និទ្ទេសដែលទទួលបានរួមមាន៖​ និទ្ទេស​ A​ ៩នាក់,​ និទ្ទេស​ B​ ៤៧នាក់,​ និទ្ទេស​ C​ ៨១នាក់​,​ និទ្ទេស​ D ២៤៧នាក់​ និងនិទ្ទេស​ E ៧៥៥នាក់​ សរុបរួមចំនួន១១៣៩នាក់។​
នារសៀលថ្ងៃសៅរ៍​ ៦កើត​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្នុងឱកាស​នោះដែរ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ក៏បានផ្តល់ថវិកាជូន​នាយក​ នាយករង​ និងមន្ត្រីការិយាល័យអប់រំ​ មកពី៤ក្រុង​ ស្រុក​ ចំនួន៦៥នាក់​ ក្នុងម្នាក់​ ១៥០០០០រៀល​ សិស្សានុសិស្សនិទ្ទេសA៩នាក់ ម្នាក់ទទួលបានម៉ូតូ​ HONDA DREAM ០១៨​ មួយគ្រឿង ថវិកា១០០០០០រៀល និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់ទទួលបានថវិកា១០០០០០រៀលផងដែរ៕