ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីអបអរសាទរ ទិវាសម្អាតពិភពលោក ១៥កញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ពិធីនេះដែរក៏មានការអញ្ជើញចូលរួម ឯកឧត្ដមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តកណ្តាល មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង១០០០នាក់។
រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីអបអរសាទរ ទិវាសម្អាតពិភពលោក ១៥កញ្ញា ឆ្នាំ២០១៨
