ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីýក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ មកពីស្រុកក្រូចឆ្មារ ស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងក្រុងសួង និទ្ទេសដែលទទួលបានរួមមាន៖ និទ្ទេស A ៩នាក់, និទ្ទេស B ៤៧នាក់, និទ្ទេស C ៨១នាក់, និទ្ទេស D ២៤៧នាក់ និងនិទ្ទេស E ៧៥៥នាក់ សរុបរួមចំនួន១១៣៩នាក់។
នារសៀលថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់ថវិកាជូននាយក នាយករង និងមន្ត្រីការិយាល័យអប់រំ មកពី៤ក្រុង ស្រុក ចំនួន៦៥នាក់ ក្នុងម្នាក់ ១៥០០០០រៀល សិស្សានុសិស្សនិទ្ទេសA៩នាក់ ម្នាក់ទទួលបានម៉ូតូ HONDA DREAM ០១៨ មួយគ្រឿង ថវិកា១០០០០០រៀល និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់ទទួលបានថវិកា១០០០០០រៀលផងដែរ៕