ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទង្ហាញរបស់តំណាងវិទ្យាស្ថានសភាកម្ពុជា


នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពពិធីធ្វើបទង្ហាញរបស់តំណាងវិទ្យាស្ថានសភាកម្ពុជាស្តីពី ភាពជាតំណាងរបស់សមាជិកព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយ អគ្គនាយករង និងប្រធាននាយកដ្ឋានកិច្ចការនារី និងយេនឌ័រ នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៅសាលពិសេស វិមានព្រឹទ្ធសភា។