បន្ទាប់ពីជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨


គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដើម្បីស្វែងយល់ពីសភាពការណ៍របស់វិទ្យាល័យ ការលំបាក និងបញ្ហាប្រឈម ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមករបស់វិទ្យាល័យ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។