នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំ សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីប្រគល់ប័ណ្ណ បសស ជូនអតីតយុទ្ធជន ជូនអតីយុទ្ធជនកម្ពុជា ខេត្តកណ្ដាល ជាង៧០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសនិងជាអគ្គខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំង មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរ៕