រាជធានីភ្នំពេញ៖ ប្រតិភូកីឡាជនពិការកម្ពុជា សរុបចំនួន៤៥នាក់ ក្នុងនោះរួមមានកីឡាករ ២៥នាក់ កីឡារិនី ១៣នាក់ ទៅចូលរួមប្រកួតកីឡាជើងឯកអាស៊ានប៉ារ៉ាហ្គេមលើកទី៣ នៅប្រទេសឥណ្ឌូនេស៊ី ក្រោមការដឹកនាំដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ប្រតិភូកីឡាបានចាកចេញពីកម្ពុជានាព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។ គួរបញ្ជាក់ថា កីឡាចំនួន ៦ប្រភេទ ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះរួមមាន កីឡាវាយកូនឃ្លីលើតុ បាល់បោះ អត្តពលកម្ម ហែលទឹក ប៊ូលីង និងកីឡាបាញ់ធ្នូ៕