ប្រតិភូកីឡាជនពិការ​កម្ពុជា​​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ប្រកួត​​កីឡា​ជើង​ឯក​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី៣ នៅ​ឥណ្ឌូនេស៊ី


រាជធានី​ភ្នំពេញ៖ ប្រតិភូកីឡាជនពិការ​កម្ពុជា សរុបចំនួន៤៥នាក់ ក្នុងនោះ​រួមមាន​កីឡាករ ២៥នាក់ កីឡារិនី ១៣នាក់ ទៅចូលរួមប្រកួត​កីឡា​ជើងឯកអាស៊ានប៉ារ៉ាហ្គេមលើកទី៣ នៅប្រទេសឥណ្ឌូនេស៊ី ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ប្រតិភូ​កីឡា​បាន​ចាកចេញ​ពី​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែ​ភទ្របទ​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២។ គួរ​បញ្ជាក់ថា កីឡា​ចំនួន​ ៦​ប្រភេទ​ ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​រួមមាន​ កីឡា​វាយកូនឃ្លីលើតុ បាល់​បោះ អត្តពលកម្ម ហែលទឹក ប៊ូលីង និង​កីឡាបាញ់ធ្នូ៕