សហគមន៍កសិកម្ម សំបូរមានជ័យ ដែលស្ថិតនៅឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននាំចេញស្លឹកគ្រៃ នាំចេញក្នុងមួយថ្ងៃ ៣,៥តោន
និងល្ហុង នាំចេញក្នុងមួយថ្ងៃ ២-៣ តោន ។នេះជាការលើកឡើងរបស់លោក ឆាយ ថុន ប្រធានសហគមន៍កសិកម្ម សំបូរមានជ័យ ក្នុងពិធីនៃការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង លើការងារគ្រប់គ្រង និងប្រតិបត្តិការមុខរបររវាងសហគមន៍ទៅទីផ្សារ ក្រោមធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ។
លោក ឆាយ ថុង ប្រធានសហគមន៍សំបូរមានជ័យ បានលើកឡើងថា ចាប់ផ្តើមពីការបង្កើតចេញសហគមន៍ មកមានការចូលរួមពីប្រជាកសិករជាច្រើនគ្រួសារ ដែលគម្រោងដំបូងមានដើមទុនត្រឹមតែ ៨លានរៀល ប៉ុណ្ណោះ រហូតមកដល់ពេលនេះ សហគមន៍សំបូរមានជ័យ មានការរីកចម្រើនដល់ ១១៧៦លានរៀល និងទទួលបានភាពជោគជ័យច្រើន ទោះពីមុនមក កសិករធ្លាប់មានផ្ទៃដីនៅជុំវិញផ្ទះទំនេរក៍ដោយ តែបច្ចប្បន្នផ្ទៃដីទំនេរទាំងអស់នោះ បានប្រែក្លាយទៅជាផ្ទៃដីដាំដំណាំស្លឹកគ្រៃ និងដំណាំផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ។ ខាងសហគមន៍មានជ័យ គឺជាអ្នកសិក្សារកទីផ្សារ និងដឹកជញ្ជូនយកទៅលក់ទីផ្សារនៅភ្នំពេញដោយខ្លួនឯង ជូនប្រជាកសិករក្នុងតម្រូវការទីផ្សារ ហើយបានបង្ហាញបច្ចេកទេសដាំដុះ និងថែរទាំក្នុងសុវត្ថិភាពអ្នកបរិភោគប្រើមានគុណភាព ដោយមិនប៉ះពាល់ដល់សុខភាពឡើយ។
ក្រោយពីការធ្វើបទបង្ហាញ និងការសាកសួរ របស់បណ្តាលសហគមន៍នានាក្នុងខេត្តកំពង់ចាមចំនួន ២៨សហគមន៍រួចមក ឯកឧត្តម គួច ចំរើនអភិបាលខេត្តកំពង់ចាម បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់សហគមន៍។ ឯកឧត្តមបានបន្ថែមទៀតថានាពេលកន្លងកន្លងមកសហគមន៍បានដឹងរួចមកហើយថាទីផ្សាបច្ចុប្បននៅផ្សារដើមគ តម្រូវការដើមស្លឹកគ្រៃប្រមាណជា ៧០តោនក្នុង១ថ្ងៃ ឯកឧត្តម បានណែនាំអោយសហគមន៍របស់យើងដោយផ្តោតលើការដាំដុះស្លឹកគ្រៃដើម្បីផ្គត់ផ្គង់ទីផ្សារ។ដោយខណះការនាំ នាំចេញក្នុងមួយខែ ១០០០ស្ទង សំរាប់ផ្សារម៉ាក្រូ
ឪឡឹក នាំចេញក្នុងមួយខែ ៥០០០ផ្លែ សំរាប់ផ្សារម៉ាក្រូ និងម្នាស់ នាំចេញក្នុងមួយខែ ៥០០ផ្លែ សំរាប់ផ្សារម៉ាក្រូ ៕
ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីនៃការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង លើការងារគ្រប់គ្រង និងប្រតិបត្តិការមុខរបររវាងសហគមន៍ទៅទីផ្សារ
