ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីនៃការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង លើការងារគ្រប់គ្រង និងប្រតិបត្តិការមុខរបររវាងសហគមន៍ទៅទីផ្សារ


សហគមន៍កសិកម្ម សំបូរមានជ័យ ដែលស្ថិតនៅឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននាំចេញស្លឹកគ្រៃ​ នាំចេញ​ក្នុង​មួយ​ថ្ងៃ​ ៣,៥តោន​
និងល្ហុង​ នាំចេញ​ក្នុង​មួយ​ថ្ងៃ​ ២-៣​ តោន ។នេះជាការលើកឡើងរបស់លោក ឆាយ ថុន ប្រធានសហគមន៍កសិកម្ម សំបូរមានជ័យ ក្នុងពិធីនៃការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង លើការងារគ្រប់គ្រង និងប្រតិបត្តិការមុខរបររវាងសហគមន៍ទៅទីផ្សារ ក្រោមធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ។
លោក​ ឆាយ​ ថុង​ ប្រធានសហគមន៍សំបូរមានជ័យ​ បានលើកឡើងថា​ ចាប់ផ្តើមពីការបង្កើតចេញសហគមន៍​ មកមានការចូលរួមពីប្រជាកសិករជាច្រើនគ្រួសារ​ ដែលគម្រោងដំបូងមានដើមទុនត្រឹមតែ​ ៨លានរៀល​ ប៉ុណ្ណោះ​ រហូតមកដល់ពេលនេះ​ សហគមន៍សំបូរមានជ័យ​ មានការរីកចម្រើន​ដល់​ ១១៧៦លានរៀល និងទទួលបានភាពជោគជ័យច្រើន​ ទោះពីមុនមក​ កសិករធ្លាប់មានផ្ទៃដីនៅជុំវិញផ្ទះទំនេរក៍ដោយ តែបច្ចប្បន្នផ្ទៃដីទំនេរ​ទាំងអស់នោះ​ បានប្រែក្លាយទៅជាផ្ទៃដីដាំដំណាំស្លឹកគ្រៃ និងដំណាំផ្សេងៗទៀត​ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ។ ខាងសហគមន៍មានជ័យ​ គឺជាអ្នកសិក្សារកទីផ្សារ​ និងដឹកជញ្ជូនយកទៅលក់ទីផ្សារនៅភ្នំពេញ​ដោយខ្លួនឯង ជូនប្រជាកសិករក្នុងតម្រូវការទីផ្សារ​ ហើយបានបង្ហាញបច្ចេកទេសដាំដុះ​ និងថែរទាំក្នុងសុវត្ថិភាពអ្នកបរិភោគប្រើមានគុណភាព​ ដោយមិនប៉ះពាល់ដល់សុខភាពឡើយ។
​ ក្រោយពីការធ្វើបទបង្ហាញ និងការសាកសួរ របស់បណ្តាលសហគមន៍នានាក្នុងខេត្តកំពង់ចាមចំនួន ២៨សហគមន៍រួចមក ឯកឧត្តម គួច ចំរើនអភិបាលខេត្តកំពង់ចាម បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់សហគមន៍។ ឯកឧត្តមបានបន្ថែមទៀតថានាពេលកន្លងកន្លងមកសហគមន៍បានដឹងរួចមកហើយថាទីផ្សាបច្ចុប្បននៅផ្សារដើមគ តម្រូវការដើមស្លឹកគ្រៃប្រមាណជា ៧០តោនក្នុង១ថ្ងៃ ឯកឧត្តម បានណែនាំអោយសហគមន៍របស់យើងដោយផ្តោតលើការដាំដុះស្លឹកគ្រៃដើម្បីផ្គត់ផ្គង់ទីផ្សារ។ដោយខណះការនាំ នាំចេញក្នុងមួយខែ​ ១០០០​ស្ទង​ សំរាប់ផ្សារម៉ាក្រូ
ឪឡឹក​ នាំចេញក្នុងមួយខែ​ ៥០០០ផ្លែ​ សំរាប់​ផ្សារម៉ាក្រូ និងម្នាស់​ នាំចេញក្នុងមួយខែ​ ៥០០ផ្លែ​ សំរាប់​ផ្សារម៉ាក្រូ​ ៕