ព្រឹកថ្ងៃចន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ អាជ្ញាធរ សង្កាត់ចាក់ អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីស្តាប់អាជ្ញាធរសង្កាត់ ជម្រាបរាយការណ៍ អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងអំពីជីវភាពរស់នៅប្រចាំថ្ងៃ ការប្រកបមុខរបររកស៊ី និងការងាររបស់បងប្អូន… សម្តេចភក្តី បានថ្លែងសាកសួរសុខទុក្ខ បងប្អូន…ហើយព្រមជាមួយនេះសម្តេចក៏បានជម្រាបជូនអំពីសភាពកាវរណ៍វិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងបានផ្តាំផ្ញើសូមអាជ្ញាធរសង្កាត់ភូមិសាមគ្គីឯកភាពគ្នា និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអនុវត្តគោលបយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផ្តោតជាសំខាន់លើគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពក្នុងនោះសូមយកចិត្តទុកដាក់លើបញ្ហាបង្រ្កាបរាល់បទល្មើសលួចប្លន់, គ្រឿងញៀន និងដោះស្រាយបញ្ហាកកស្ទះចរាចរជាដើម ។ ព្រមជាមួយនោះដែរ សូមបង្កើនការយកចិត្តទុកដាក់ចំពោះការបម្រើ និងផ្តល់សេវាសាធារណៈ អោយបានល្អឆាប់រហ័ស និងកុំបង្កអោយមានភាពអសកម្មប៉ះពាល់ដល់ជាប្រយោជន៍ ដែលធ្វើអោយប្រជាជនយើងថ្នាំងថ្នាក់ និងជៀសវាងពេលដែលមានបញ្ហាប្រជាជនជួបគ្រោះមហន្តរាយ ឬទុក្ខលំបាកធ្ងន់ធ្ងរ ហើយអាជ្ញាធរ និងសមត្ថកិច្ចយើងមិនបានដឹង មិនបានជួយដោះស្រាយពោលគឺរាល់សភាពការណ៍ និងការលំបាកសុខទុក្ខរបស់ប្រជាជនត្រូវហ៊ានរាយការណ៍ដោយស្មោះត្រង់ ស្នើសុំអោយថ្នាក់លើជួយដោះស្រាយ។
មុននឹងបញ្ចប់សម្តេចប្រធានព្រឹទ្ធសភា បានក្រើនរំលឹកអំពីបញ្ហាសាមគ្គីឯកភាព និងកិច្ចសហការ ការងារល្អរវាងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ និងមហាជន ប្រជាជន ដើម្បីចូលរួមចំណែកកាន់តែសកម្មក្នុងការកសាង អភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនឡើងថែមទៀត។
សម្តេចភក្ដី សាយ ឈុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរ សង្កាត់ចាក់ អង្រែលើ
