ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកលំពូ បានខូចខាតស្ទើរទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំអង្គសុរភី ជួបការខ្វះខាតទឹកជារៀងរាល់ឆ្នាំ


ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកលំពូ គឺជាប្រព័ន្ធធារាសាស្ត្រមួយដែលត្រូវបានសាងសង់ឡើង​នាសម័យសង្គមរាស្ត្រនិយម សម្រាប់បម្រើឲ្យការស្រោចស្រពនៅក្នុងឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ឆ្លងកាត់ជាច្រើនសម័យកាល មកដល់ពេលនេះ ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកលំពូ បានខូចខាតស្ទើរទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំអង្គសុរភី ជួបការខ្វះខាតទឹកជារៀងរាល់ឆ្នាំ ។ ពិនិត្យឃើញបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឲ្យក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ធ្វើការសិក្សាជាបន្តបន្ទាប់ រហូតបានឈានដល់ដំណើរការបើកការដ្ឋានសាងសង់ឡើងវិញនៅដើមខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ។ ការងារដែលត្រូវអនុវត្តនៅក្នុងការសាងសង់ រួមមាន ៖
– សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.១០០ ម
– សាងសង់សំណង់ទ្វារ ០១ កន្លែង
– សាងសង់សំណង់បង្ហៀរ ០១ កន្លែង
-ជួសជុលកម្រាលស្ពាន លើសំណង់បង្ហៀរ ចំនួន ០១ កន្លែង ។