ពិធី​ផ្សព្វផ្សាយ​គម្រោង​អនាម័យ​គំរូ​តាម​សាលា​រៀន​ជំហាន​ទី​៣


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​ពិធី​ផ្សព្វផ្សាយ​គម្រោង​អនាម័យ​គំរូ​តាម​សាលា​រៀន​ជំហាន​ទី​៣ ​ក្នុង​គោល​បំណង​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ​នៃ​គម្រោង​អនាម័យ​គំរូ​តាម​សាលា​រៀន​នៅ​​ជំហាន​​ទី​២ ( ឆ្នាំ​២០១៥-២០១៨) ព្រមទាំង​បង្ហាញ​ពី​ការ​អនុវត្ត​គម្រោង​អនាម័យ​គំរូ​តាម​សាលា​រៀន​ជំហាន​ទី​៣។ ​

ពិធីនេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​កត្តិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សណ្ឋាគារ​ភ្នំពេញ។ ក្នុង​ឱកាស​នោះ លោក​ជំទាវ អនុរដ្ឋលេខា​ធិការ បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​តាម​ដាន​ការ​អនុវត្ត​គម្រោង​នៅ​ឆ្នាំ​ខាងមុខ យើង​នឹង​មើល​ឃើញ​ពី​វឌ្ឍនភាព​នៃ​ការ​កែលម្អ​ស្ថានភាព​ទឹក​ស្អាត និង​អនាម័យ​តាម​សាលា​រៀន​នៅ​ទូទាំង​ប្រទេស៕