ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី ការអនុវត្តជាក់ស្តែងនៃដំណើរការពិនិត្យ និងអនុម័តច្បាប់នៅសភាកម្ពុជា


នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី ការអនុវត្តជាក់ស្តែងនៃដំណើរការពិនិត្យ និងអនុម័តច្បាប់នៅសភាកម្ពុជា ដែលសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា(PIC) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា(PIC) នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។