ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាំ ប៊ីញ មីញ រដ្ឋមន្រ្តីការបរទេសវៀតណាម


នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាំ ប៊ីញ មីញ រដ្ឋមន្រ្តីការបរទេសវៀតណាម។ ការពិភាក្សាផ្តោតជាសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូបក៏បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួមផងដែរ។