សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ


សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃចន្ទ ៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨

១/លោកប្រធានមន្ទីរ និងសហការីបានចុះពិនិត្យមើល ការ ជីកប្រឡាយទឹកជាប្រភពស្រោចស្រពប្រវែង១,២០០ ម៉ែត្រ និង ការរៀបចំផ្ទះសំណាញ់ ដាំបន្លែសុវត្ថភាព ទំហំ ១២ x ៣៦ នៅស្ថានីយកសិកម្មកូនក្រៀល ក្រោមការជួយគាំទ្រថវិកាពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។

២/មន្រ្តីអនុវត្តគំរោង ឈេន បានចុះសម្រប សម្រួលបច្ចេកទេស ជួយរៀបចំដី លើករង និងតំឡើងប្រព័ន្ធស្រោចស្រព ក្នុងប្លង់ពិសោធន៍ដើមប៉េងប៉ោះ ជាមួយជើងទម្រដើមត្រប់ របស់កសិករ កែប វេត នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម÷
+ សកម្មភាព
– ភ្ជួរបំផុះដី និងប្រមូលដុតកាកសំណល់កៅស៊ូផ្លាស្ទិកដែលនៅសល់ ពីដំណាំវគ្គមុន
– ចែកប្លង់ពិសោធ និងចំនួនរងទៅតាមប្លង់នីមួយៗ ដែលមាន០៣ប្លង់ ស្មើនិង១០រង
– លាយល្បាយជី(លាមកសត្វ+កំបោរស
+ជី២០-២០-១៥) និងរោយតាមរង
– ក្នុង០១រងប្រវែង៤០ម ប្រើល្បាយជី(លាមកសត្វ៥០គ.ក្រ + កំបោរស០៤គ.ក្រ+ជី២០- ២០-១៥. ១,៥គ.ក្រ)
– ភ្ជួរឆូតរង រោយល្បាយជី និងលើករង
– រាយប្រព័ន្ធតំណក់ទឹក និងគ្របកៅស៊ូលើរង
– រៀបចំតំឡើងប្រព័ន្ធស្រោចស្រព
– ធ្វើតេស៍សាកល្បងលើប្រព័ន្ធស្រោចស្រព បន្ទាប់ពីបានតំឡើងរួច
+ លទ្ធផលសម្រេចបាន
– មានកសិករចូលរួមក្នុងដំណើការរៀបចំចម្កាពិសោធសរុបចំនួន០៤នាក់ ស្រ្តី០១នាក់
– រៀបចំដី លើករង គ្របកៅស៊ូផ្លាស្ទិកបានចំនួន១០រង
– តំឡើងប្រព័ន្ធស្រោចស្រពបានរួចរាល់
– បានធ្វើតេស៍សាកល្បង ឃើញថាប្រព័ន្ធស្រោចស្រពដំណើការបានល្អប្រសើរ ។

៣/មន្រ្តីអនុវត្តគម្រោងឈេន បានចុះត្រួតពិនិត្យការស្ទូងកូនដំណាំ សណ្តែកកួរសម្រាប់ធ្វើពិសោធន៍ពូជ នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ។ ដោយមានអ្នកចូលរួម
សរុបចំនួន០២នាក់ ។
**សង្កេតឃើញថា
-កូនដំណាំសណ្តែកកួរកើតមានជំងឺផ្សិត
-ដំណាំត្រសក់ទ្រើងមានវត្តមានដង្កូវ
លទ្ធផល
-បានជួយប្រាប់ឱ្យកសិករប្រើប្រាស់ជីវ
សាស្ត្រBCAការពារលើកូនដំណាំ
-ប្រើ ភើហ្វិច១+ស្លឹកមាស១+អង្គរណេតឆ័រ យកមកលាយជាមួយគ្រាប់ដំណាំ បន្ទាប់មកយកគ្រាប់ទៅបណ្តុះ
-បានជួយប្រាប់ឱ្យកសិករប្រើថ្នាំព្រីវ៉ាន់ថន បាញ់ការពារលើដង្កូវ
-បានបង្ហាញកសិករពីកម្មវិធីប្រើប្រាស់ជី
-កសិករបានស្ទូងកូនដំណាំបីប្រភេទ
.ក្រុមហ៊ុន Malysan Group
.ក្រុមហ៊ុន East Weast
.ក្រុមហ៊ុន Green Angles

៤/មន្ត្រីអនុវត្តគម្រោងឈេន បានចុះត្រួតពិនិត្យតាមដានការដាំដុះ បន្លែរបស់ក្រុមកសិករដាំបន្លែលក្ខណៈពាក់កណ្តាលអាជីព នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។ ដោយមានអ្នកចូលរួមសរុបចំនួន០៧នាក់ស្រី០៥នាក់ ។
+សង្កេតឃើញថាកសិករដាំបន្លែជួប បញ្ហាប្រឈមគឺ
-ដំណាំស្ពៃក្រញ៉ាញ់កើតជំងឺផ្សិត
-ដំណាំស្ពៃចង្កិះមានវត្តមានទាក់គូ
-ដំណាំស្ពៃក្រញ៉ាញ់ និងដំណាំស្ពៃចង្កិះ មានការបំផ្លាញដោយសត្វកណ្តូប
-ដំណាំត្រសក់ខ្វះសារធាតុចិញ្ចឹម
*(ការជួយផ្តល់យោបល់)
-បានជួយប្រាប់ឱ្យកសិកររៀបចំជាសួន បន្លែមានដំពោតជុំវិញចម្ការ
-បានជួយប្រាប់កសិករឱ្យសម្អាតស្មៅឱ្យ ស្អាត១០០%ចេញពីចម្ការ
-បានជួយប្រាប់ឱ្យកសិករដាំណាំបង្វិល
-បានជួយបង្ហាញពីរបៀបធ្វើជីកំប៉ុស្តិ៍ទឹក សម្រាប់ស្រោចលើដំណាំយកស្លឹក
-បានប្រាប់កសិករពីបញ្ហាកើតជំងឺផ្សិត និងជំរុញឱ្យប្រើថ្នាំជីវសាស្រ្តBCA
-បានប្រាប់ឱ្យកសិករស្រោចទឹកឱ្យបាន គ្រប់គ្រាន់ និងប្រើស្បៃគ្រប់ដំណាក់កាល សាបកូនលើថ្នាល ដើម្បីកាត់បន្ថយការ បំផ្លាញ់ពីទាក់គូ
-បានណែនាំឱ្យកសិករប្រើជីកាល់លីសម្រាប់ ឱ្យផ្លែធំល្អស្មើគ្នាៗ
-បានប្រាប់ឱ្យកសិករស្គាល់ពីសត្វល្អិត
មានប្រយោជន៍ និងគ្មានប្រយោជន៍
-បង្ហាញកសិករយល់ដឹងការប្រើថ្នាំគីមី ។