នាថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Zhu Houlun លេខាធិការនៃគណៈកម្មាធិការបក្ស និងជាប្រធានការិយាល័យភូគព្ភសាស្ត្រហ៊ុយបៃ។
គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើតទំនាក់ទំនងល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា និងពិភាក្សាអំពីការស្រាវជ្រាវគម្រោង បរិយាកាសវិនិយោគ ការអនុវត្តគម្រោង និងទីផ្សារនៅកម្ពុជា។ លើសពីនេះ លោកZhu Houlun ក៏បានជម្រាបជូនផងដែរអំពីលក្ខណៈពិសេសនៃខេត្តហ៊ុយបៃ ព្រមទាំងគោរពអញ្ជើញឯកឧត្ដម ងួន ម៉េងតិច ដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅខេត្តហ៊ុយបៃនាពេលខាងមុខផងដែរ។