ឯកឧត្តម អ៊ុន ឆាលី និងលោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៨


ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង
និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកស្រែអំបិល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ក្នុងស្រុកស្រែអំបិល។

ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា អង្គវេទិកាទាំងមូល បានស្តាប់ការពន្យល់អំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត របាយកាណ៍សង្ខេបស្តីពីទិដ្ឋភាពរួមនៃស្ថានភាពអភិវឌ្ឍន៍ ភាពជោគជ័យ បញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល០៩ខែ ឆ្នាំ២០១៨ ការបង្ហាញសង្ខេបអំពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើយន្តការ និងដំណើការនៃអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ និងបានពិគ្រោះយោបល់ពាក់ព័ន្ធនឹងការផ្តល់សេវាទាំងនេះ ព្រមទាំងបានស្តាប់ការ បង្ហាញសង្ខេបខ្លឹមសារាចរណែនាំលេខ ០៥ សណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នក ចុះថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ថ្ងៃពុធ ៦ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ November 28, 2018