រសៀលថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីសូត្រមន្ត និង ដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភា ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ ២០១៨) នៅ វិមានអនុស្សាវរីយ៍ ២ធ្នូ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។