ឯកឧត្តមទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងត្រៀមរៀបចំសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា


ទីស្ដីការក្រសួង÷រសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងត្រៀមរៀបចំសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ”សាសនិកគ្មានគ្រឿងញៀននិងការគោរពច្បាប់ចរាចរណ៍ “។