ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះសិក្សាគម្រោងសាងសង់ប្រឡាយ ០១ ខ្សែ


ព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះសិក្សាគម្រោងសាងសង់ប្រឡាយ ០១ ខ្សែ ប្រវែង ១.២០០ ម លាតសន្ធឹងលើឃុំសូគង ស្រុកកងមាស និងឃុំល្វា ស្រុកព្រៃឈរ ។ ការសាងសង់ប្រឡាយ ០១ ខ្សែ នេះ ក៏មានបំពាក់នូវសំណង់ស្ទាក់ទឹក ០១ កន្លែង ផងដែរ ។ តាមការរំពឹងទុក ក្រោយពេលសាងសង់រួច ប្រឡាយ ០១ ខ្សែ ដែលមានប្រភពទឹកពីបឹងវាលវែង និងព្រែកគ្រួសនេះ នឹងអាចផ្គត់ផ្គង់ទឹកស្រោចស្រពដល់ផ្ទៃដីដំណាំស្រូវប្រាំងរបស់កសិករបានចំនួន ៩៣៣ ហិកតា នៅក្នុងឃុំសូគង ស្រុកកងមាស និងឃុំល្វា ស្រុកព្រៃឈរ ។