ក្រសួងកិច្ចការនារី សហការជាមួយក្រសួងព័ត៌មាន និងក្លិបអ្នកកាសែតដោយមានការចូលរួមពីអ្នកយកព័ត៌មានទូរទស្សន៍ និងវិទ្យុ បានរៀបចំកិច្ចប្រជុំជាមួយបណ្តាញអ្នកសារព័ត៌មាន និងការបញ្ជ្រាបយេនឌ័រ ក្រោមប្រធានបទ ការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍អំពីហិង្សាលើស្ត្រី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រឹងបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកកាសែតក្នុងការបង្កើនការយល់ដឹង និងគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសជំរុញការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពីហិង្សាលើស្ត្រីកាន់តែទូលំទូលាយ។