ការ​បោះ​ជំរំ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​​លើក​ទី​៣ នៅ​ខេត្ត​កំពង់​ធំ


កំពង់​ធំ៖ ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ បាន​រៀប​ចំ​ការ​បោះ​ជំរំ​លើក​ទី ៣ សំដៅ​ជំរុញ​ចលនា​កាយរឹទ្ធិ​​នេះ ឲ្យ​ក្លាយជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ​ដើម្បី​អប់រំ និងហាត់ពត់លត់ដំ​យុវជន​កម្ពុជា ទាំង​ចំណេះដឹង ប្រាជ្ញា ស្មារតី និង​កាយសម្បទា ឲ្យសកម្ម​ ​ក្លាយ​ជា​ធនធាន​រឹង​មាំ​សម្រាប់​ប្រទេស​ជាតិ។ ​​​

ពិធី​បើក​ការ​បោះ​ជំរុំ​​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​​អធីបតីភាព​​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ល្ងាច​ថ្ងៃ​អង្គារ ១១​រោច ខែ​កត្តិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​ក្នុង​ខេត្ត​កំពង់​ធំ។ សូម​ជម្រាប​ថា ក្នុង​ការ​​បោះ​ជំរុំ​លើក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៥​ថ្ងៃ ដោយ​មាន​អ្នក​ចូលរួម​សរុប​ចំនួន ៥០០នាក់៕