កំពង់ធំ៖ កាយរឹទ្ធិជាតិកម្ពុជា បានរៀបចំការបោះជំរំលើកទី ៣ សំដៅជំរុញចលនាកាយរឹទ្ធិនេះ ឲ្យក្លាយជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ដើម្បីអប់រំ និងហាត់ពត់លត់ដំយុវជនកម្ពុជា ទាំងចំណេះដឹង ប្រាជ្ញា ស្មារតី និងកាយសម្បទា ឲ្យសកម្ម ក្លាយជាធនធានរឹងមាំសម្រាប់ប្រទេសជាតិ។
ពិធីបើកការបោះជំរុំនេះត្រូវបានរៀបចំឡើងអធីបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅក្នុងខេត្តកំពង់ធំ។ សូមជម្រាបថា ក្នុងការបោះជំរុំលើកនេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយមានអ្នកចូលរួមសរុបចំនួន ៥០០នាក់៕