ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចំរុះកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤


នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចំរុះកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា។