សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅប្រទេសឡាវ


នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនយុទ្ឋនារីដែលបានបូជាជីវិតជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅប្រទេសឡាវ។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីឡាវ គឺបានរិតបន្តឹងនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំល្អក្នុងនាមជាប្រទេសជិតខាងជាបងប្អូនដែលមានទំនាក់ទំនងជាមួយគ្នាជាយូរលង់មកហើយ៕