រសៀលថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុកអូររាំងឪ រួមដំណើរដោយលោកអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។