ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី០១ខ្នងមាន០៣បន្ទប់ និងបង្គន់អនាម័យ០១ខ្នង ០២បន្ទប់ នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង


ព្រឹកថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធីស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី០១ខ្នង មាន០៣បន្ទប់ និងបង្គន់អនាម័យ០១ខ្នង ០២បន្ទប់ ដែលជាអំណោយរបស់លោក តូហ្សាវ៉ា ម៉ាស្សាអុ (TOZAWA MASAO ) តាមរយៈអង្គការស្គូលអេដ ជប៉ុន (School Aid Japan) នៅភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក តូហ្សាវ៉ា ម៉ាស្សាអុ ប្រធានក្រុមហ៊ុនដាយកូ អុិនធើណេសិនណល ព្រមទាំងបុគ្គលិកក្រុមហ៊ុន ដែលជាម្ចាស់អំណោយ ។

ក៏មានការអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត រួមមាន ឯកឧត្តម អភិបាលរងខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការរង នគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមានការចូលរួម ពីលោក អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

សូមជម្រាបថា អគារសិក្សាថ្មី០១ខ្នង មាន០៣បន្ទប់ និងបង្គន់អនាម័យ០១ខ្នង ០២បន្ទប់ ដែលជាអំណោយរបស់លោក តូហ្សាវ៉ា ម៉ាស្សាអុ (TOZAWA MASAO ) តាមរយៈអង្គការស្គូលអេដ ជប៉ុន (School Aid Japan) ចាប់ផ្តើមសាងសង់នៅក្នុងខែឧសភា ឆ្នាំ២០១៨ និងបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានលោកគ្រូ អ្នកគ្រូ ០៣រូប សិស្សានុសិស្សចំនួន ១០១នាក់ ដោយចំណាយថវិកាអស់ចំនួន ៤,៣៦៨០ ដុល្លាអាមេរិក ។