សៀមរាប៖ កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងការចូលរួមកម្មវិធី PISA ឆ្នាំ២០២១ របស់កម្ពុជា ត្រូវបានរៀបចំឡេីង ដើម្បីធ្វើកិច្ចពិភាក្សាផ្តោតសំខាន់លើលទ្ធផលនៃកម្មវិធី PISA-D ដែលបានមកពីការវាយតម្លៃក្នុងក្របខណ្ឌអន្តរជាតិលើសមត្ថភាព អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្ររបស់សិស្សកម្ពុជា អាយុ១៥ឆ្នាំ ហើយលទ្ធផលនេះ នឹងយកទៅប្រើប្រាស់ជាមូលដ្ឋានដើម្បីកែលម្អគោលនយោបាយអប់រំ យុទ្ធសាស្ត្រ កម្មវិធីសិក្សា ព្រមទាំងគុណភាពបង្រៀន និងរៀន។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ក្រសួងនឹងប្រេីប្រាស់លទ្ធផលដែលបានពីការវាយតម្លៃនេះ ដើម្បីកែលម្អគោលនយោបាយអប់រំ យុទ្ធសាស្ត្រ កម្មវិធីសិក្សា ព្រមទាំងបន្តចូលរួមកម្មវិធី PISA ឆ្នាំ២០២១ ដេីម្បីពង្រឹងគុណភាពអបរំនៅកម្ពុជាកាន់តែប្រសេីឡេីង។
សូមជម្រាបថា កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ១០៧នាក់៕