ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះសិក្សាគម្រោងសាងសង់ប្រឡាយ ០១ ខ្សែ


ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសិក្សាគម្រោងសាងសង់ប្រឡាយ ០១ ខ្សែ ប្រវែង ១.០៥០ម ដោយបំពាក់សំណង់លូ ០១ កន្លែង ស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ។ តាមការរំពឹងទុក ក្រោយសាងសង់រួច ប្រឡាយនេះនឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៦២០ ហ.ត និងស្រូវប្រាំង ចំនួន ៦២០ហ.ត អ្នកទទួលផល មានចំនួន ៦៩៧ គ្រួសារ ស្មើនឹង ០៣ ភូមិ ប្រភពទឹកអាងទឹកថ្មដា ។