គណៈកម្មការអង្កេត​ បោសសម្អាត​ និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា​ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨​ គណៈកម្មការអង្កេត​ បោសសម្អាត​ និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា​ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការ​ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែធ្នូ​ និងប្រចាំឆ្នាំ២០១៨​ ព្រមទាំងបញ្ហាផ្សេងៗ​ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕