ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន


រសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម​​រដ្ឋលេខាធិការប្រចាំការ ស៊ិន​ វុទ្ធី​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន​ ។

ពិធីចុះហត្ថលេខាខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និង​ឯកឧត្តម ​Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន ។

សូមជម្រាបជូនថា ឥណទានសម្បទានខាងលើនេះ មានទឹកប្រាក់ចំនួន​ ៦២២​ លានយ័នចិន (ស្មេីរនឹង​ប្រមាណ ៩៨ លានដុល្លារអាមេរិក) ដេីម្បីកសាងអាងទឹករក្សា​ដែលស្ថិតក្នុងឃុំរក្សា​ និងឃុំតស៊ូ​ ស្រុករវៀង​ ខេត្តព្រះវិហារ​ ។ ទំនប់អាងទឹកនេះមានសមត្ថភាពស្តុកទឹក​ បានប្រមាណ​ ២៥៧ លានម៉ែត្រគូប​ បម្រើឲ្យការងារស្រោចស្រពស្រូវរដូវស្សា ចំនួន​ ១៤៣.​៣២៣​ ហិកតា​ និងស្រូវរដូវប្រាំងចំនួន ២២​.៧៨៧​ ហិកតា ក្នុងទឹកដីខេត្តព្រះវិហារ​ និងជាពិសេសខេត្តកំពង់ធំ​ ។