ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញពិនិត្យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅភូមិគគរឃុំគគរ និងពិនិត្យអាងត្រងទឹកភ្លៀងនៅសាលាបឋមសិក្សាវិហារធំ


បន្ទាប់ពីបានបញ្ចប់កម្មវិធីចែកចង្ក្រាននៅឃុំកោះសូទិនស្រុកកោះសូទិនរួចមក ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ដដែលនោះដែរ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅភូមិគគរឃុំគគរ និងពិនិត្យអាងត្រងទឹកភ្លៀងនៅសាលាបឋមសិក្សាវិហារធំឃុំវិហារធំ និងនៅអនុវិទ្យាល័យខែលជ័យឃុំអូរស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាម ដែលជាគម្រោងឆ្នាំ ២០១៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕