ក្រសួងបរិស្ថានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃព្រហស្បិ៍៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំលើការពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថាក្រសួងបរិស្ថាន បានពង្រឹងការពារ និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន បានង្កើតបានជាតំបន់ការពារធម្មជាតិចំនួន៥៤ កន្លែង និងមានផ្ទៃដីទំហំជាង៧,២លានហិកតា។ ក្រសួងបរិស្ថាន មានមន្រ្តីឧទ្យានុរក្សជាង១២០០នាក់ ដែលកំពុងធ្វើការពារ និងអភិរក្សធនធានធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំណត់ផែនការយុទ្ធសាស្រ្ត ពង្រឹងគ្រប់គ្រងលើវិស័យបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព ” នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕