អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់


ព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ បណ្តោយ ៤០ម៉ែត្រ ទទឹង ៩ម៉ែត្រ នៅវត្តកល្បព្រឹក្ស ហៅវត្តជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។