ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឲ្យ ឯកឧត្តម Deng Boqing អនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍អន្ដរជាតិចិន និងសហការីចូលជួបសម្ដែងការគួរសម


នាព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ ឯកឧត្តម Deng Boqing អនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍អន្ដរជាតិចិន និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះបានផ្តោតសំខាន់លើ ការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងហិរញ្ញប្បទានជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះកម្ពុជា និងជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ៕